ឯកឧត្តម លូ គឹមឈន់ បានពាំនាំយកថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅឧបត្ថម្ភជូនដល់គ្រួសារសពឈ្មោះ មុត សារ៉ាន
នៅវេលាថ្ងៃត្រង់ ថ្ងៃទី ០២ ខែ មិនា ឆ្នាំ ២០១៦ ឯកឧត្តម លូ គឹមឈន់ ប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ និងជាប្រតិភូរាជ រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែ បានពាំនាំយកថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅឧបត្ថម្ភជូនដល់គ្រួសារសពឈ្មោះ មុត សារ៉ាន អាយុ៥៦ឆ្នាំ នៅភូមិទំនប់រលក ខេត្តព្រះសីហនុ ដែលស្លាប់បាត់បង់ ជីវិតពេលបើករថយន្តដឹកកម្មករ-កម្មការីនីដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្ត៦គ្រឿងបុកប៉ះគ្នាកាលពីយបមិញ នៅចំណោតអូត្រាវ ខេត្តព្រះសីហនុ។