នាវាទេសចរណ៍ឈ្មោះ Crystal Serenity បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៦ មាននាវាទេសចរណ៍ឈ្មោះ Crystal Serenity បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយផ្ទុកអ្នកដំណើរ ៨៤៣នាក់(ស្រី ៤៥២នាក់) នាវិក ៦៣៧ នាក់។ នាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ២១:៣០ យប់ថ្ងៃដដែល ហើយឆ្ពោះទៅកាន់កំពង់ផែហូជីមិញ ប្រទេសវៀតណាម ។