មាននាវាទេសចរណ៍ឈ្មោះ Volendam ដែលជានាវាទី ០២ មកពីកំពង់ផែ Laemchabang ប្រទេសថៃ
នៅវេលាម៉ោង ០៧:៣០ ព្រឹក ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Volendam ដែលជានាវាទី ០២ មកពីកំពង់ផែ Laemchabang ប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ១២១៩ នាក់ និងនាវិកចំនួន ៦០៨ នាក់ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២០:៣០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Phu My ប្រទេសវៀតណាម។