នាវាទេសចរណ៍ឈ្មោះ AIDA BELLA ដែលជានាវាទី ០១ សំរាប់ដើមឆ្នាំ ២០១៧ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ០៧:០០ ព្រឹក ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ AIDA BELLA ដែលជានាវាទី ០១ សំរាប់ដើមឆ្នាំ ២០១៧ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះផ្ទុកអ្នកដំណើរចំនួន ២១៦១ នាក់និង នាវិកចំនួន ៥៩៩ នាក់ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ១៨:០០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ ។