នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចំនួន ០១ គ្រឿង ឈ្មោះ USNS Millinocket ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ១២:៣០ នាទីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ មាននាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកចំនួន ០១ គ្រឿង ឈ្មោះ USNS Millinocket ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចាប់ពីថ្ងៃទី ៣១ខែតុលា ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្នុងគោលបំណងធ្វើលំហាត់សមយុទ្ធ CARAT រួមគ្នារវាងកងទ័ពជើងទឹកកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសទាំងពីរ ។