ពិធីបិទវគ្គបណ្ដុះបណ្ដាលការសង្គ្រោះបឋមសម្រាប់ឆ្មាំសមុទ្រ ដែលបានរៀបចំឡើងដោយសាខាកាកបាទក្រហមខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៦ ឯកឧត្តម លូ គឹមឈន់ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានចូលរួមបិទវគ្គបណ្ដុះបណ្ដាលការ សង្គ្រោះបឋមដល់ក្រុមម៉ូតូទឹក និងអាជីវករដែលលក់ដូរនៅឆ្នេរអូឈើទាល ដែលបានរៀបចំឡើងដោយ សាខាកាកបាទក្រហមខេត្តព្រះសីហនុ មន្ទីរទេសចរណ៏ខេត្តព្រះសីហនុ និងមន្ទីរ សុខាភិបាលខេត្តព្រះសីហនុ ។