ឯកឧត្តម លូ គឹមឈន់ និងលោកជំទាវ ជ្រា ពៅ បានដង្ហែអង្គកឋិនទានសាមគ្គី ទៅកាន់វត្តឥន្ទញ្ញាណ
នាព្រឹកថ្ងែទី ១៩ ខែ តុលា ឆ្នាំ ២០១៦ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក និងលោកជំទាវ ជ្រា ពៅ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក កម្មករ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ បានដង្ហែអង្គកឋិនទានសាមគ្គី ទៅកាន់វត្តឥន្ទញ្ញាណ ហៅវត្តក្រោម ខេត្តព្រះសីហនុ ។