ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ បានចូលរួមជាអធិបតីក្នុងពិធីរុក្ខទិវា
ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ០៧:៣០ព្រឹក ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ បានចូលរួមជាអធិបតីក្នុងពិធីរុក្ខទិវា ដោយបានបែងចែកដើមឈើប្រភេទក្រញូងដាំនៅតាមបណ្តាវត្ត សាលារៀន ទីសាធារណ: និងអង្គភាពផ្សេងៗ ចំនួន ៥.០០០ ដើម នៅទូទាំងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ៕