ឯកឧត្ដម លូ គឹមឈន់ បានទទួលជួបស្វាគមន៍យ៉ាងកក់ក្តៅនូវដំណើរទស្សនកិច្ចរបស់ ឯកឧត្តម William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា
នៅព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំកំពង់ផែ បានទទួលជួបស្វាគមន៍យ៉ាងកក់ក្តៅនូវដំណើរទស្សនកិច្ចរបស់ ឯកឧត្តម William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងសហការី ក្នុងការស្វែងយល់ពីប្រសិទ្ធិភាពប្រតិបត្តិការ និងផែនការអនាគតរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។