របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ២ ឆ្នាំ ២០១៨

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ២ ឆ្នាំ ២០១៨

      ក្នុងត្រីមាសទី ២ ឆ្នំា ២០១៨ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៧០.១០៧.៧៥៦.០០០ រៀល កើនជាងក្នុងត្រីមាសទី ២ ឆ្នំា ២០១៧ ចំនួន ១៥.៧២៧,៦១០.០០០ រៀល ស្មើនឹង ២៨,៩២% និង ចំណេញសុទ្ធក្រោយបង់ពន្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៨.៩០៤.៤៤៥.០០០ រៀល ដែលប្រាក់ចំនេញបានកើនឡើងចំនួន ១៨.៤១៥.៧៦៦.000 រៀល ស្មើនឹង ៣.៧៦៨,៤៨% បើធៀបនឹងត្រីមាសទី ២ ឆ្នាំ ២០១៧ និងមានលទ្ធផលលម្អិតសរុប ១៧.២២៣.៦៩៥.០០០ រៀល ។ នាថ្ងៃទី៣០ ខែមិថុនា ឆ្ឆ្នំា ២០១៨ នេះដែរ ទ្រព្យសកម្មសរុប របស់ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំនួន ១.៣០៦.៩៨៧.១២៦.០០០ រៀល កើនឡើង ចំនួន ២៦.៤៧៧.០៨៨.០០០ រៀល ស្មើនឹង ២,០៧% និងមូលធនសរុប មានចំនួន ៦៥២.៥៧២.៤៨៨.០០០ រៀល កើនឡើងចំនួន ៥.៩៦១.៩៣៤.០០០ រៀល ស្មើនឹង ០,៩២% ។

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី ៣ ឆ្នាំ ២០១៧ មាន​ដូច​ខាង​ក្រោម៖

១. អនុបាតចរន្ត ២,៧៣ ដង
២. អនុបាតចរន្តលឿន ២,៥៨ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៤៥ %
៤. អនុបាតចំណេញធៀបនឹងមូលធន ២,៩០ %
៥. អនុបាតគំលាតចំណេញដុល ២១,០៥ %
៦. អនុបាតគំលាតចំណេញភាព ២៦,៩៦ %
៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២២០,៤០ រៀល
៨. ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ................ រៀល

 សូម​អាន​របាយការណ៍​ត្រីមាស​ទី ២ ឆ្នំា ២០១៨ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១- របាយការណ៍ប្រចាំត្រីមាសទី២ ឆ្នាំ២០១៨ (ភាសាខ្មែរ)

២- របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី២ ឆ្នាំ២០១៨  (ភាសាអង់គ្លេស)

៣- ព័ត៌មានទាន់ពេលទម្រង់ ៣៣-ក ស្តីពីការកើនឡើងនៃចំណូលក្នុងត្រីមាសទី ២ ឆ្នាំ ២០១៨ ចំនួន ២៨.៩២%

៤- ព័ត៌មានទាន់ពេលទម្រង់ ៣៣-ខ ស្តីពីការកើនឡើងនៃចំណេញសុទ្ធប្រចាំត្រីមាសទី ២ ឆ្នាំ ២០១៨ ចំនួន ៣.៧៦៨,៤៨%

 

PAS’s Business Partners

Would you like to know more about our services?

We are always waiting with pleasure to hear your valuable queries