របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២២
ក្នុងត្រីមាសទី៤ ឆ្នំា២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មាន ចំណូលសរុបចំនួន ៧៧.០១២.៨៣៨.០០០ រៀល មានការថយចុះជាងត្រីមាសទី៤ ឆ្នំា២០២១ ចំនួន ១០.៦៦៤.១៤៣.០០០ រៀល ស្មើនឹង ១២,១៦% និងខាតក្នុងការិយបរិច្ឆេទចំនួន ១៤.០០៥.០៨១.០០០ រៀល ថយចុះជាងត្រីមាសទី៤ឆ្នំា២០២១ ចំនួន ៣៨.៥១១.៦៧១.០០០រៀល ស្មើនឹង ១៥៧,១៥%។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៤៣.៧៤៣.៥៤៥.០០០ រៀល កើនឡើងចំនួន ១.៣៩៤.៣១៦.០០០ រៀល ស្មើនឹង ០,៤១% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៨៤.១៥៥.២១៥.០០០រៀល ថយចុះចំនួន ៩.៥៥២.១៧៥.០០០ រៀល ស្មើនឹង ១០,១៩% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះដែរទ្រព្យសកម្ម សរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤២៦.១៤៥.៥៩៦.០០០រៀល ថយចុះចំនួន ១.០០៤.០៧៤.០០០រៀល ស្មើនឹង ០,០៧% និងមូលធនសរុបមានចំនួន ៨៦៣.៨០០.៩៤៦.០០០រៀល កើនឡើងចំនួន ៧៩.៩០៦.៧៨៧.០០០ រៀលស្មើនឹង ១០,១៩%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ២,៦២ ដង |
២. | អនុបាតចរន្តលឿន | ២,២៥ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៩៨ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ១,៦២ % |
៥. | អនុបាតគំលាតចំណេញដុល | ១៤,៥២ % |
៦. | អនុបាតគំលាតចំណេញភាព | ១៨,១៩ % |
៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៣,៩០ ដង |
៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១៦៣,២៨ រៀល |
សូមអានរបាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នំា ២០២២ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖
១. PAS-Timely Report-decrease in Operating Profit_Q4 2022_KH.pdf
២. PAS-Timely Report-decrease in Operating Profit_Q4 2022_ENG.pdf