របាយការណ៍ប្រចាំឆ្នាំ ២០២០
សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣១១.៨១៣.៧៦៩.០០០ រៀល ថយចុះចំនួន ២២.០៩៩.៦០៨.០០០ រៀល ស្មើនឹង ៦,៦២% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២៦.៦០៧.៥៩៤.០០០រៀល ថយចុះចំនួន ១៦.៨៥៥.៩០៦.០០០ រៀល ស្មើនឹង៣៨,៧៨% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០នេះដែរ ទ្រព្យសកម្ម សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៨៩.៨៤២.៧០១.០០០រៀល កើនឡើង ចំនួន ១៧.៥៧៦.៤៨០.០០០រៀល ស្មើនឹង ១,២៨% និងមូលធនសរុប មានចំនួន ៧០២.៣៦១.៤១៨.០០០រៀល កើនឡើងចំនួន ១៩.៨៣៦.៥៧៨.០០០ រៀល ស្មើនឹង ២,៩១%។
សូចនករសំខាន់ៗសម្រាប់ឆ្នាំ ២០២០ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ២,៤២ ដង |
២. | អនុបាតចរន្តលឿន | ២,១២ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១,៩១ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ៣,៧៩ % |
៥. | អនុបាតគំលាតចំណេញដុល | ២២,២៩ % |
សូមអានរបាយការណ៍សម្រាប់ឆ្នំា ២០២០ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖
២. 2020-Eng.pdf