របាយការណ៍ប្រចាំត្រីមាសទី ៤ ឆ្នាំ ២០២០
ក្នុងត្រីមាសទី៤ឆ្នំា២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៨៤.១៣៣.៤៣៦.០០០ រៀល ថយចុះក្នុងត្រីមាសទី៤ ឆ្នំា២០១៩ ចំនួន ៦.៩១០.៨០៧.០០០ រៀល ស្មើនឹង ៧,៥៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន១០.៨៧២.៥១៨.០០០រៀល កើនឡើងជាងត្រីមាសទី៤ឆ្នំា២០១៩ ចំនួន១.៤៧៤.២៥៩.០០០រៀល ស្មើនឹង១៥,៦៩%។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣១១.៨១៣.៧៦៩.០០០ រៀល ថយចុះចំនួន ២២.០៩៩.៦០៨.០០០ រៀល ស្មើនឹង ៦,៦២% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២៦.៦០៧.៥៩៤.០០០រៀល ថយចុះចំនួន១៦.៨៥៥.៩០៦.០០០ រៀល ស្មើនឹង ៣៨,៧៨% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះដែរ ទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៨៩.៨៤២.៧០១.០០០រៀល កើនឡើងចំនួន១៧.៥៧៦.៤៨០.០០០រៀល ស្មើនឹង ១,២៨% និងមូលធនសរុបមានចំនួន ៧០២.៣៦១.៤១៨.០០០រៀល កើនឡើងចំនួន ១៩.៨៣៦.៥៧៨.០០០ រៀលស្មើនឹង ២,៩១%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០២០ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ២,៤២ ដង |
២. | អនុបាតចរន្តលឿន | ២,១២ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៧៨ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ១,៥៥ % |
៥. | អនុបាតគំលាតចំណេញដុល | ២៤,៨៨ % |
៦. | អនុបាតគំលាតចំណេញភាព | ១២,៨២ % |
៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៥,៤៥ ដង |
៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១២៦,៧៦ រៀល |
សូមអានរបាយការណ៍ត្រីមាសទី ៤ ឆ្នំា ២០២០ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖