មហាសន្និបាតភាគហ៊ុនិក លើកទី៣ ឆ្នាំ២០២០
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ភាគហ៊ុនិកដែលកាន់កាប់ភាគហ៊ុនមានសិទ្ធបោះឆ្នោតប្រភេទ "ខ" និងប្រភេទ "គ" របស់ កសស ទាំងអស់មេត្តាជ្រាបថា៖ កសស នឹងរៀបចំការប្រជុំមហាសន្និបាតភាគហ៊ុនិកលើកទី៣ តាមកាលកំណត់ដូចខាងក្រោម៖
១. កាលបរិច្ឆេទកំណត់ទុក (Record Date): ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០
២. កាលបរិច្ឆេទនៃការប្រជុំមហាសន្និបាត: ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០
៣. ទីកន្លែងនៃការប្រជុំមហាសន្និបាត: សណ្ឋាគារ សុខា ប៊ិច រីសត, ខេត្តព្រះសីហនុ
៤. របៀបវារៈនៃការប្រជុំមហាសន្និបាតភាគហ៊ុនិក មានដូចខាងក្រោម៖
- ម៉ោង ០៨:០០ ៖ ការចុះវត្តមានអ្នកចូលរួម
- ម៉ោង ០៨:៣០ ៖ គណៈអធិបតី និងភ្ញៀវកិត្តិយសអញ្ជើញមកដល់
- ម៉ោង ០៩:០០ ៖
ក). ប្រកាសសមាសភាពគណៈអធិបតី ភ្ញៀវកិត្តិយស និងសមាជិក-សមាជិកា
ខ). គោរពភ្លេងជាតិ
- ម៉ោង ០៩:៣០ ៖
ក). មតិស្វាគមន៍របស់ប្រធានមហាសន្និបាត
ខ). របាយការណ៍ស្ដីពីលទ្ធផលការងារអាជីវកម្ម-សេវាកម្មឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០
គ). សំណួរ-ចម្លើយ
- ម៉ោង ១១:០០ ៖ សម្រាក ១៥នាទី
- ម៉ោង ១១:១៥ ៖ ពិនិត្យ និងអនុម័តការបែងចែកភាគលាភជូនភាគហ៊ុនិកសម្រាប់ឆ្នាំ ២០១៩
- ម៉ោង ១១:៤៥ ៖ មតិបិទកម្មវិធី
ចុច Link ខាងក្រោមដើម្បីចូលមើលរបាយការណ៍៖