របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ៤ ឆ្នាំ ២០១៧

ក្នុងត្រីមាសទី ៤ ឆ្នំា ២០១៧ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៦២.៨៤៣.០០០.០០០ រៀល កើនជាងត្រីមាសទី ៣ ឆ្នំា ២០១៦ ចំនួន ៩.៧២៧.៨២៩.០០០ រៀល ស្មើនឹង ១៨.៣១% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១១.៦២៤.២៦៧.០០០ រៀល ដែលប្រាក់ចំណេញបានថយចុះ ចំនួន ៤៤.៩៤៦.០៦៧.000 រៀល ស្មើនឹង ៧៩.៤៥% បើធៀប នឹងត្រីមាសទី ៤ ឆ្នំា ២០១៦ ...

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ៤ ឆ្នាំ ២០១៧

      ក្នុងត្រីមាសទី ៤ ឆ្នំា ២០១៧ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៦២.៨៤៣.០០០.០០០ រៀល កើនជាងត្រីមាសទី ៣ ឆ្នំា ២០១៦ ចំនួន ៩.៧២៧.៨២៩.០០០ រៀល ស្មើនឹង ១៨.៣១% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១១.៦២៤.២៦៧.០០០ រៀល ដែលប្រាក់ចំណេញបានថយចុះ ចំនួន ៤៤.៩៤៦.០៦៧.000 រៀល ស្មើនឹង ៧៩.៤៥% បើធៀប នឹងត្រីមាសទី ៤ ឆ្នំា ២០១៦ ។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៧ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២២៧.៣៩៧.៨៣៥.០០០ រៀល កើន ចំនួន ១៨.៤១៦.៥៨៦.០០០ រៀល ស្មើនឹង ៨.៨១% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ២៥.១៣៩.៣១៦.០០០ រៀល ថយចុះ ចំនួន ១.៥៨១.១៥៦.០០០ រៀល ស្មើនឹង ៥.៩២% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ ។ នាថ្ងៃទី៣១ ខែធ្នូ ឆ្ឆ្នំា ២០១៧ នេះដែរ ទ្រព្យសកម្មសរុប របស់ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំនួន ១.២៨០.៥១០.០៣៨.០០០ រៀល កើន ចំនួន ១៩៧.៥៧៨.៣៩១.០០០ រៀល ស្មើនឹង ១៨.២៤% និងមូលធនសរុប មានចំនួន ៦៤៦.៦១០.៥៥៤.០០០ រៀល កើនចំនួន ១១១.៩៩៧.៥៤៣.០០០ រៀល ស្មើនឹង ២០.៩៥% ។

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី ៣ ឆ្នាំ ២០១៧ មាន​ដូច​ខាង​ក្រោម៖

១. អនុបាតចរន្ត ២.៦១ ដង
២. អនុបាតចរន្តលឿន ២.៤៩ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០.៩១ %
៤. អនុបាតចំណេញធៀបនឹងមូលធន ១.៨០ %
៥. អនុបាតគំលាតចំណេញដុល ២១.១៦ %
៦. អនុបាតគំលាតចំណេញភាព ១៨.៥០ %
៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១៣៥.៥៣ រៀល
៨. ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ................ រៀល

 សូម​អាន​របាយការណ៍​ត្រីមាស​ទី ៤ ឆ្នាំ ២០១៧ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១-  របាយការណ៍ប្រចាំត្រីមាសទី ៤ ឆ្នាំ ២០១៧

២-  របាយការណ៏ហិរញ្ញវត្ថុ ប្រចាំត្រីមាសទី ៤ ឆ្នាំ ២០១៧ ដែលត្រួតពិនិត្យឡើងវីញដោយសវនករឯករាជ្យ (ភាសាអង់គ្លស)

៣- ព័ត៌មានទាន់ពេលស្តីពីការថយចុះប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៧ ចំនួន ៧៩.៤៥%

 

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក