តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ​ (តសព)

តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ (ត​សព) បានចាប់ផ្តើម​ប្រតិបត្តិការ​តាំងពី​ឆ្នាំ​២០១២ ដែល​មាន​ផ្ទៃដី​ទំហំ​៦៨​ហិកតា ក្នុងនោះ​មាន​​៤៥​ហិកតា...

តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ​ (តសព)

     តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់ផែ​ក្រុងព្រះសីហនុ (ត​សព) បានចាប់ផ្តើម​ប្រតិបត្តិការ​តាំងពី​ឆ្នាំ​២០១២ ដែល​មាន​ផ្ទៃដី​ទំហំ​៦៨​ហិកតា ក្នុងនោះ​មាន​៤៥​ហិកតា​សម្រាប់​ជួល​ ។ ត​សព មាន​ការលើកទឹកចិត្ត​ពិសេស​ជូន​អតិថិជន​ដូចខាងក្រោម៖

     ​ការលើកទឹកចិត្ត​ដល់​អ្នកវិនិយោគ

     - អនុញ្ញាត​ឲ្យ​ជួល​រយ​:​ពេល​វែង​រហូតដល់​៥០​ឆ្នាំ​
     - លើកលែង​ព​ន្ឋ​នាំចូល​លើ​សំភារ​:​បរិក្ខារ​ផលិតកម្ម សំភារ​:​សំណង់​និង​វត្ថុធាតុដើម
     - មិន​គិត​ព​ន្ឋលើ​ការនាំចេញ​
     - អាករ​លើ​តំលៃ​បន្ថែម ( VAT ) ត្រូវ​គិត​តាម​អត្រា​( 0% ) សំ​រាប់ការ​នាំចូល​
     - ការលើកលែង​ពន្ឋលើប្រាក់ចំណេ​ញ​រហូត​ដល់​រយ​:​ពេល​៩​ឆ្នាំ​
     - សំរាប់​ក្រុមគ្រួសារ​និង​វិនិយោគិន​អនុញ្ញាត​ឲ្យមាន​ទិដ្ឋាកា​រ​អចិន្ត្រៃ​ ។

     ​ឧត្តមភាព​សម្រាប់​អ្នកវិនិយោគ​

     - ស្ថិត​នៅក្នុង​មណ្ឌល​កំពង់ផែ ដែល​អាច​កាត់បន្ថយ​បាន​យ៉ាង​ច្រើន​នូវ​​តំលៃ​ដឹកជញ្ជូន ទាំង​ការ​នាំចូល​-​នាំចេញ​និង​ពេលវេលា​ ។​
     - ​ការរៀបចំ​គម្រោង​ប្លង់​និង​សាងសង់​បាន​ប្រព្រឹត្តទៅ​ដោយ​ក្រុម​អ្នកបច្ចេកទេស​​ជប៉ុន និង​ក្រុមហ៊ុន​ជប៉ុន ។​
     - ជា​ទីតាំង​ដែល​ពុំ​ធ្លាប់​មាន​ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ​ផ្សេងៗ ។
     - មជ្ឈមណ្ឌល​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​: (​ធនាគារ​,​ទូរគមនាគមន៍​,​បន្ទប់  បណ្តុះបណ្តាល​, ការិយាល័យ​, គ្លីនិក​, ជ្រើសរើស​កម្មករ ជាដើម ។

ព័ត៌មាន​លំអិត​សូម​ទាក់ទង​តាម​អាស័យដ្ឋាន​ដូចខាងក្រោម៖

     - Tel          : ( 855 ) 34 933 739 / ( 855 )12 838 894
     - Fax         : ( 855 ) 34 933 739
     - Email      : spsez@pas.gov.kh, chivpal@yahoo.com
     - Website   : www.pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក