សាររបស់ឯកឧត្តមប្រធានអគ្គនាយក

     យើងខ្ញុំ​មាន​សេចក្តី​រីករាយ សូម​ជម្រាប​ជូន​ថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម និង ទទួលបាន​នូវ​លទ្ធផល​អាជីវកម្ម​គួរ​ជាទី​ពេញចិត្ត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ សមិទ្ធិផល​ទាំងអស់នេះ សម្រេច​បាន​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​អាណាព្យាបាល​ទាំងពីរ​ដែល​ជានិច្ចកាល​តែងតែ​គាំទ្រ​ដល់​អាជីវកម្ម​របស់ កសស តាមរយៈ​យន្តការ​នានា​ដូចជា គោលនយោបាយ ច្បាប់ បទដ្ឋាន​បច្ចេកទេស និង​គម្រោង​ហិរញ្ញវត្ថុ ។ យើងខ្ញុំ​សូម​សម្តែង​នូវ​អំណរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ដែល​តែងតែ​គាំទ្រ​នូវ​សេវាកម្ម​របស់ កសស រួមទាំង​មន្ត្រី បុគ្គលិក និង​បងប្អូន​កម្មករ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​យ៉ាង​សកម្ម​ដោយ សម្រេចបាន​នូវ​លទ្ធផល​ដ៍​ធំធេង​នេះ ។

     ​នៅពេល​ដែល​សេដ្ឋកិច្ចជាតិ​រីកចម្រើន​ឥតឈប់ឈរ បរិមាណ​ទំនិញ​ឆ្លងកាត់​កំពង់ផែ​កាន់តែ​មាន​កំណើន​ខ្ពស់ ។ ដើម្បី​ឆ្លើយតប​នឹង​កំណើន​ដ៏​ខ្ពស់​នេះ កសស នឹង​បំពាក់​បន្ថែម​នូវ​មធ្យោបាយ​លើកដាក់​ទំនិញ​ធុន​ធ្ងន់​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។ ស្របពេល​ជាមួយគ្នានេះ កសស កំពុង​សិក្សា​នូវ​គម្រោង​អភិវឌ្ឍ​ចំណត​ផែ​កុងតេន័រ​ថ្មី​មួយទៀត ដែល​មាន​ជម្រៅ​ទឹក​-១៤​ម៉ែត្រ អាច​អនុញ្ញាត​ឱ្យ​នាវា​ប្រមាណ​៨៥% នៃ​នាវា​ដឹក​ជញ្ជន​កុងតេន័រ​ទាំងអស់​ក្នុង​ពិភពលោក​ចូល​ចតបាន និង​ធ្វើឱ្យ​ការដឹកជញ្ជូន​តាម​សមុទ្រ​មានតម្លៃ​ទាប អាច​ប្រកួតប្រជែង​ជាមួយ​កំពង់ផែ​ក្នុង​តំបន់ ។​

     ​យើងខ្ញុំ​សង្ឃឹមថា​នឹង​ទទួលបាន​នូវ​ការគាំទ្រ​បន្ថែម​ទៀត ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក៏ដូចជា ការចែករំលែក​នូវ​អត្ថប្រយោជន៍​ទៅវិញទៅមក​ពី​ភាព​រីកចម្រើន​នៃ​សង្គម​សេដ្ឋកិច្ច និង​អាជីវកម្ម​របស់​យើងទាំងអស់គ្នា ។ ខ្ញុំ​សូម​ថ្លែងអំណរគុណ និង​ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក​ឧ​កញ្ញ៉ា លោក លោកស្រី សូម​ទទួលបាន​នូវ សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច ។​ ​

ឋបនីយភណ្ឌ កំពង់​ផែ

  • Slider 1
  • Slider 2
  • Slider 3

ដៃគូអាជីវកម្មរបស់ កសស

  • Sihanoukville Port SEZ
  • People of Japan
  • Jica
  • Asean Ports Association
  • Ministry of Public Works and Transport
  • Ministry of Economy and Finance
  • Maersk Line
  • Regional Container Lines (K.H.) Ltd.
  • International Holdings Co., Ltd.
  • Samudera Shipping Line
  • Atlantic Container Line
  • CMA CGM
  • COSCO Container Lines Co., Ltd.
  • KMD/HAS/TSL
  • HYUNDAI Merchant Marine Co., Ltd.
  • NYS

កំពង់​ផែស្វយ័តក្រុងព្រះសីហនុ

តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា

  • ការិយាល័យ ៖ ០៣៤ ៩៣៣ ៤១៦

  • ទូរស័ព្ទ ៖ ០៣៤ ៩៣៣ ៥១១

  • នាវិក ៖ ០៣៤ ៩៣៣ ៥០៧

  • ទូរសារ ៖ ០៣៤ ៩៣៣ ៦៩៣

តភ្ជាប់ទំនាក់ទំនង ៖