Trade Information On 17-Dec-2017

Last Price : KHR 4,700,   Change : KHR 0,   Change : % 0,   P/E Ratio : 18.50,   Base Price : KHR 4,700,   Opening Price : KHR 0,   High Price : KHR 0,   Low Price : KHR 0,  Accumulating Volume : 0,   Accumulating Value : (KHR) 0

ឯកឧត្តម លូ គីំឈន់ ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃសៅរ៏ ទី២៥ ខែវិច្ឆិកា គ.ស.២០១៧ ត្រូវនឹងថ្ងៃ៧កើត ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម លូ គីំឈន់ ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាខេត្ត ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងមួយរយះពេលកន្លងមកចំនួន ៣៩៥ គ្រួសារ មកពីប្រាំមួយឃុំ នៅទីតាំង ២ផ្សេងគ្នា រួមមាន ៖ ១-ក្នុងបរិវេណសាលាឃុំបឹងតាព្រហ្ម សម្រាប់ប្រជាពលរដ្ឋចំនួន ១៧៩ គ្រួសារ ២-ក្នុងបរិវេណវត្តស្មាច់ដែង សម្រាប់ប្រជាពលរដ្ឋចំនួន ៦៥៨ គ្រួសារ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់ឯកឧត្តមប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ក្នុងនោះដែរឯកឧត្តមប្រធានបានផ្តល់សាររបស់សម្តេចមួយចំនួនរួមមាន៖ ១-ត្រូវមានដំដាំណាំរួមផ្សំ នៅជុំវិញលំនៅដ្ឋានរបស់យើង ២-ជំរុញឲ្យកូន ចៅ បានចូលរៀនគ្រប់ៗគ្នា ៣-សូមស្រ្តីដែលមានផ្ទៃពោះ ទៅពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។ ៤-ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយត្រូវរស់នៅស្អាត និងពិសារទឹកឆ្អិនជានិច្ច ជាពិសេសត្រូវចេះការពារខ្លួនពីជំងឺអេដស៍ មេរោគអេដស៍។ ៥-ត្រូវចេះស្រឡាញ់រាប់អាន យកអាសាគ្នាទៅវិញទៅមក ។ ៦-ត្រូវប្រុងប្រយ័ត្នកុំឱ្យចាញ់បោកមេខ្យល់ដែលនាំពលករទៅធ្វើការនៅប្រទេសក្រៅដោយខុសច្បាប់ ។ ៧-ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានជាប់លាប់ ។ ៨-សូមជៀសវាងការប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាមូលហេតុនៃអំពើហិង្សា ចោរកម្ម ។ល។ អំណោយដែលផ្ដល់ជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ ២៥ គីឡូ មី ១កេះ ត្រីខ ១០កំប៉ុង ឃីត ១(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកាមួយចំនួន ៕

 

ឋបនីយភណ្ឌ កំពង់​ផែ

  • Slider 1
  • Slider 2
  • Slider 3

ដៃគូអាជីវកម្មរបស់ កសស

  • Sihanoukville Port SEZ
  • People of Japan
  • Jica
  • Asean Ports Association
  • Ministry of Public Works and Transport
  • Ministry of Economy and Finance
  • Maersk Line
  • Regional Container Lines (K.H.) Ltd.
  • International Holdings Co., Ltd.
  • Samudera Shipping Line
  • Atlantic Container Line
  • COSCO Container Lines Co., Ltd.
  • KMD/HAS/TSL
  • HYUNDAI Merchant Marine Co., Ltd.
  • NYS

កំពង់ផែស្វយ័តក្រុងព្រះសីហនុ

តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា

  • ការិយាល័យ ៖ ០៣៤ ៩៣៣ ៤១៦

  • ទូរស័ព្ទ ៖ ០៣៤ ៩៣៣ ៥១១

  • នាវិក ៖ ០៣៤ ៩៣៣ ៥០៧

  • ទូរសារ ៖ ០៣៤ ៩៣៣ ៦៩៣

តភ្ជាប់ទំនាក់ទំនង ៖