នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Genting Dream បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Genting Dream បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅថ្ងៃអង្គារ ១៤កើត ខែបឋមសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៩:០០ ព្រឹក មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Genting Dream ដែលជានាវាទី ២១ មកពីកំពង់ផែ Phulau Redang ប្រទេសម៉ាឡេសុី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ៣.៦៧៤ នាក់ (ស្រី ២.០៤៩ នាក់) និងនាវិកចំនួន ១.៨៣១ (ស្រី ៥៤៩ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២០:០០ នៅថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laemchabang ប្រទេសថៃ ។

PAS’s Business Partners

Would you like to know more about our services?

We are always waiting with pleasure to hear your valuable queries