នាវាទេសចរណ៍ចំនួន ០២ គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នាវាទេសចរណ៍ចំនួន ០២ គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅវេលាម៉ោង ៧:០០ ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០២ គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទាំងពីរមានឈ្មោះ (១) Seabourn Sojourn ជានាវាទី១៦ មកពីកំពង់ផែប្រទេសថៃ មានផ្ទុកអ្នកដំណើរចំនួន ៤៣៤ នាក់ (ស្រី ២១៨ នាក់) និងនាវិកចំនួន ៣៦៩ នាក់ (ស្រី ១០៥ នាក់) នាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២០:០០ ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែសឹង្ហបូរី ចំណែកនាវា (២) Crystal Serenity ដែលជានាវាទី ១៧ មកពីកំពង់ផែប្រទេសវៀតណាម មានផ្ទុកអ្នកដំណើរចំនួន ៦២៩ នាក់ (ស្រី ២៨៣ នាក់) និងនាវិកចំនួន ៦៩០ នាក់ (ស្រី ១៨៥ នាក់) នាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២០:០០ ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែ Ho Chi Minh ប្រទេសវៀតណាម ។

PAS’s Business Partners

Would you like to know more about our services?

We are always waiting with pleasure to hear your valuable queries