នាវាទេសចរណ៍ឈ្មោះVolendam ដែលជានាវាទី ២៩ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នាវាទេសចរណ៍ឈ្មោះVolendam ដែលជានាវាទី ២៩ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅវេលាម៉ោង ៦:០០ ព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះVolendam ដែលជានាវាទី ២៩ មកពីកំពង់ផែ Phu My ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ១.៤០៣ នាក់ (ស្រី ៧៥០ នាក់) និងនាវិកចំនួន ៦៨៨ នាក់ (ស្រី ៩៦ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៥:០០ ថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ ។

PAS’s Business Partners

Would you like to know more about our services?

We are always waiting with pleasure to hear your valuable queries