យើងខ្ញុំមានសេចក្តីរីករាយសូមជម្រាបជូនថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ទទួលបាននូវលទ្ធផលអាជីវកម្មគួរជាទីពេញចិត្តក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ តាមរយៈការអនុវត្តទស្សនៈវិស័យជាមូលដ្ឋាន និងទិសដៅអភិវឌ្ឍន៍របស់ខ្លួនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ គួរបញ្ជាក់ថាសមិទ្ធិផលទាំងអស់នេះសម្រេចបានដោយសារមានការគាំទ្រជានិច្ចកាល និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអាណាព្យាបាលទាំងពីរ និងក្រុមប្រឹក្សាភិបាលរបស់ កសស ។ ដោយសេដ្ឋកិច្ចជាតិមានការរីកចម្រើនឥតឈប់ឈរ បរិមាណទំនិញឆ្លងកាត់កំពង់ផែកាន់តែមានកំណើនខ្ពស់ ដូច្នេះដើម្បីឆ្លើយតបនឹងកំណើនដ៏ខ្ពស់នេះ កសស បានបំពាក់បន្ថែមគ្រប់គ្រាន់នូវមធ្យោបាយលើកដាក់ទំនិញធុនធ្ងន់ ហើយទន្ទឹមនឹងនេះ កសស នឹងសាងសង់ចំណតផែកុងតេន័រថ្មីមួយទៀត...
ក្លាយជាមជ្ឍមណ្ឌលផ្គត់ផ្គង់ និងចែកចាយឈានមុខគេនៅកម្ពុជា ។
ធានាបំពេញតាមតម្រូវការរបស់អតិថិជន តាមរយៈការបង្កើនគុណភាពសេវាកម្ម ប្រតិបត្តិការឆាប់រហ័សនិង តំលៃសមស្រប ។
ក្នុងឆ្នំា ២០១៧ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២២៧.៣៩៧.៨៣៥.០០០ រៀល កើនជាងឆ្នំា ២០១៦ ចំនួន ១៨.៤១៦.៥៨៦.០០០ រៀល ស្មើនឹង ៨.៨១% និង ចំណេញសុទ្ធក្រោយបង់ពន្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៥.១៣៩.៣១៦.០០០ រៀល ដែលប្រាក់ចំណេញបានថយចុះចំនួន ១.៥៨១.១៥៦.000 រៀល ស្មើនឹង ៥.៩២% បើធៀបនឹងឆ្នំា ២០១៦ ... អានបន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាសហគ្រាសសាធារណ: ដែលមាន គុណភាពប្រតិបត្តិការ ប្រហាក់ប្រហែលនឹងកំពង់ផែនានាក្នុងតំបន់ ក៏ដូចជា សាកលលោក ។
កសស ផ្តល់សេវាកម្មមានគុណភាពល្អ ឆាប់រហ័ស ទាន់ពេលវេលា តំលៃសមស្រប និងមានលក្ខណ:ប្រកួតប្រជែងជាមួយកំពង់ផែផ្សេងៗទៀតក្នុងតំបន់កសស មានសេវាកម្មសំខាន់ៗដូចខាងក្រោម :
តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា
ការិយាល័យ ៖ ០៣៤ ៩៣៣ ៤១៦
ទូរស័ព្ទ ៖ ០៣៤ ៩៣៣ ៥១១
នាវិក ៖ ០៣៤ ៩៣៣ ៥០៧
ទូរសារ ៖ ០៣៤ ៩៣៣ ៦៩៣
តភ្ជាប់ទំនាក់ទំនង ៖